អនុក្រឹត្យនេះមានគោលបំណងគ្រប់គ្រងនិងជំរុញការប្រើប្រាស់ហត្ថលេខាឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។
អនុក្រឹត្យ ស្តីពីហត្ថលេខាឌីជីថល
Sub-decree On Digital Signatures
អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រង និងលើកកម្ពស់ការប្រើប្រាស់ហត្ថលេខាឌីជីថល ឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
This Sub-Decree aims to manage and promote the safe and highly effective use of digital signatures in the Kingdom of Cambodia.
អនុក្រឹត្យនេះមានគោលដៅកំណត់អំពី៖
គោលការណ៍នៃហត្ថលេខាឌីជីថលនិងស្ថាប័នមានសមត្ថកិច្ច
ការផ្តល់ ការកែប្រែ ការព្យួរ ការបញ្ឈប់ និងការដកហូតអាជ្ញាបណ្ណវិញ្ញាបនការហត្ថលេខាឌីជីថល
វិញ្ញាបនបត្រហត្ថលេខាឌីជីថល
កាតព្វកិច្ចរបស់វិញ្ញាបនករហត្ថលេខាឌីជីថល
កាតព្វកិច្ចរបស់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល។
The purposes of this Sub-Decree are to identify:
The principles of digital signatures and competent authorities
The issuance, alteration, suspension, termination and revocation of a digital signature certification license
Certification of digital signature
The obligations of the Certificate Authority and
The obligations of the Owner of Digital Signature Certificate.
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងហត្ថលេខាឌីជីថលនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
This Sub-Decree has its scope covering the transactions relating to digital signatures in the Kingdom of Cambodia.
ពាក្យបច្ចេកទេសដែលប្រើក្នុងអនុក្រឹត្យនេះមានន័យដូចខាងក្រោម៖
កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល សំដៅដល់បុគ្គលដែលទទួលបានវិញ្ញាបនបត្រហត្ថលេខាឌីជីថលពី វិញ្ញាបនករហត្ថលេខាឌីជីថល។
គន្លឹះបង្កើតហត្ថលេខាឌីជីថល សំដៅដល់កូដនៅក្នុងប្រព័ន្ធកុំព្យូទ័រដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើត ហត្ថលេខាឌីជីថល។
គន្លឹះផ្ទៀងផ្ទាត់ហត្ថលេខាឌីជីថល សំដៅដល់កូដនៅក្នុងប្រព័ន្ធកុំព្យូទ័រដែលត្រូវបានប្រើប្រាស់សម្រាប់ផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃហត្ថលេខាឌីជីថល។
ទិន្នន័យ សំដៅដល់អត្ថបទ រូបភាព សំឡេង វីដេអូ ឬសញ្ញាណផ្សេងៗទៀតដែលត្រូវបានបង្កើត ប្រើប្រាស់ និង រក្សាទុកនៅក្នុងប្រព័ន្ធកុំព្យូទ័រ។
ប្រព័ន្ធកុំព្យូទ័រ សំដៅដល់រាល់ឧបករណ៍អេឡិចត្រូនិកទាំងឡាយ ទោះស្ថិតនៅដាច់ដោយឡែកតែឯង ឬជា បណ្តាញនៃឧបករណ៍អេឡិចត្រូនិកដែលភ្ជាប់គ្នា ឬឧបករណ៍ពាក់ព័ន្ធដែលដំណើរការប្រព្រឹត្តកម្មស្វ័យប្រវត្តិនៃទិន្នន័យ ក្នុងនោះរាប់ទាំងឧបករណ៍គ្រប់ប្រភេទដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មទិន្នន័យ ដោយរាប់បញ្ចូលតែមិនកំណត់ត្រឹម កុំព្យូទ័រ កុំព្យូទ័របន្ទះ និងទូរស័ព្ទ។
លិខិតលាយលក្ខណ៍អក្សរ សំដៅដល់លិខិតដែលមានទម្រង់ជាក្រដាសដែលមានឬតម្រូវឱ្យមាន ហត្ថលេខាឬ ស្នាមមេដៃ, ហត្ថលេខាឬស្នាមមេដៃ និងឈ្មោះ, ហត្ថលេខាឬស្នាមមេដៃ និងត្រា, ឈ្មោះនិងត្រា, ឬហត្ថលេខាឬ ស្នាមមេដៃ ឈ្មោះ និងត្រា។វិញ្ញាបនបត្រហត្ថលេខាឌីជីថល សំដៅដល់កំណត់ត្រាក្នុងប្រព័ន្ធកុំព្យូទ័រមួយដែលចេញដោយវិញ្ញាបនករ ហត្ថលេខាឌីជីថល សម្រាប់បញ្ជាក់អត្តសញ្ញាណរបស់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល ដែលជាម្ចាស់កម្មសិទ្ធិ នៃគន្លឹះផ្ទៀងផ្ទាត់ហត្ថលេខាឌីជីថល។
វិញ្ញាបនករហត្ថលេខាឌីជីថល សំដៅដល់នីតិបុគ្គលដែលធ្វើវិញ្ញាបនកម្មហត្ថលេខាឌីជីថល។
វិញ្ញាបនកម្មហត្ថលេខាឌីជីថល សំដៅដល់ការចេញវិញ្ញាបនបត្រហត្ថលេខាឌីជីថល។
វិធានបច្ចេកទេសនិងនីតិវិធីទាក់ទងនឹងវិញ្ញាបនកម្មហត្ថលេខាឌីជីថល របស់វិញ្ញាបនករហត្ថលេខាឌីជីថល ដើម្បីធានានូវសុវត្ថិភាពនិងប្រសិទ្ធភាពនៃវិញ្ញាបនកម្មហត្ថលេខាឌីជីថលនិងការប្រើប្រាស់ ហត្ថលេខាឌីជីថលស្របទៅនឹងបទប្បញ្ញត្តិពាក់ព័ន្ធដទៃទៀតនិងគោលការណ៍បច្ចេកទេស ដែលបានកំណត់ដោយ ក.ប.ទ.។
សារអេឡិចត្រូនិក សំដៅដល់ព័ត៌មានដែលត្រូវបានបង្កើតឡើង បញ្ជូន ទទួល ឬរក្សាទុកក្នុងទម្រង់ជាអេឡិច- ត្រូនិកនៅក្នុងប្រព័ន្ធកុំព្យូទ័រ។
ហត្ថលេខាឌីជីថល សំដៅដល់ទិន្នន័យដែលភ្ជាប់នឹងសារអេឡិចត្រូនិក ដើម្បីបញ្ជាក់អត្តសញ្ញាណនៃហត្ថលេខី ឌីជីថលនិងផ្ទៀងផ្ទាត់ស្ថានភាពដើមនៃសារអេឡិចត្រូនិក ដែលហត្ថលេខីឌីជីថលបានចុះហត្ថលេខា។
ហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ សំដៅដល់ហេដ្ឋារចនាសម្ព័ន្ធមួយដែលមានយន្តការនិងគ្រឿងសម្ភារៈ បរិក្ខារបច្ចេកទេស បុគ្គលិក គោលនយោបាយ និងនីតិវិធីក្នុងការធានានូវសន្តិសុខនិងសុវត្ថិភាពសម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់ហត្ថលេខាឌីជីថល។
អាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល សំដៅដល់អាជ្ញាបណ្ណដែលចេញដោយក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ដើម្បីផ្តល់សិទ្ធិសមស្របឱ្យនីតិបុគ្គលណាមួយជាវិញ្ញាបនករហត្ថលេខាឌីជីថល។
The terms used in this Sub-Decree shall have the following meanings:
Owner of Digital Signature Certificate refers to a person who receives a Digital Signature Certificate from the Certificate Authority.
Digital Signature Creating Key/Private Key refers to codes in the computer system used for creating a digital signature.
Digital Signature Verifying Key/Public Key refers to codes in the computer system used for authenticating a digital signature.
Data refers to a text, image, audio, video or other marks which are created, used and saved in the computer system.
Computer System refers to electronic devices whether standalone or assembly of connected electronic devices or related automatic data processing devices including all types of devices which are capable to process data, including but not limited to computer, tablets and phones.
Written Paper refers to the letters in paper form which bear or are required to bear a signature or thumbprint, signature or thumbprint and name, signature or thumbprint and seal, name and seal, Or signature or thumbprint, name and seal.
Digital Signature Certificate refers to the records in a computer system issued by the Certificate Authority to identify the owner of digital Signature certificate who is the owner of digital signature verifying key/public key.
Certificate Authority refers to a legal entity which certifies a digital signature.Certification of Digital Signature refers to the issuance of a digital signature certificate.Electronic Message refers to the information which is created, transmitted, received or stored in electronic form in the computer system.
Digital Signature refers to the data attached to the electronic message to identify a digital signer and verify the original status of the electronic message signed by the digital signer.
Public Key Infrastructure refers to an infrastructure which is equipped with technical mechanisms and equipment, staff, policies, and procedures to safeguard the security and safety for management and utilization Of a digital signature.
License of Digital Signature Certification refrrs to a license issued by the Ministry Of Posts and Telecommumcations to assign any legal entity as Certificate Authority.
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើហត្ថលេខា ឌីជីថល និងផ្តល់វិញ្ញាបនបត្រហត្ថលេខាឌីជីថលដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (អ.ប.គ.ព.) ជាសេនាធិការរបស់ ក.ប.ទ. ក្នុង ការគ្រប់គ្រង ការផ្តល់ ការត្រួតពិនិត្យ និងការតាមដានការអនុវត្តអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល ស្របតាម អនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
The Ministry of Posts and Telecommunications (MPTC) is an institution which is competent to manage digital signatures.
The General Department of Information and Communication Technology (GDICT) is MPTC's chief of staff for managing, issuing, inspecting and monitoring the implementation of licenses of digital signature certification according to this Sub-Decree and other related provisions.
ក.ប.ទ. ត្រូវកំណត់ស្តង់ដានិងគោលការណ៍បច្ចេកទេសដើម្បីលើកកម្ពស់សុវត្ថិភាពនិងប្រសិទ្ធភាពនៃការ គ្រប់គ្រងនិងការប្រើប្រាស់ហត្ថលេខាឌីជីថល ជាអាទិ៍៖
- ក.
ស្តង់ដានិងនិម្មាបនកម្មហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ
- ខ.
គោលការណ៍ណែនាំអំពីការស្ថាបនានិងការដំឡើងហេដ្ឋារចនាសម្ព័ន្ធគន្លឹះសាធារណៈ និងការប្រើប្រាស់ ហត្ថលេខាឌីជីថល។
MPTC shall determinate the technical standards and principles to enhance the safety and effectiveness Of managing and utilizing digital signatures including:
The standards and architecture of public key infrastructure
The guidelines of setting up and installing public key infrastructure and utilizing digital signature.
អ.ប.គ.ព. ត្រូវបង្កើតនិងរក្សាបញ្ជីអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល ដោយចុះបញ្ជីនូវព័ត៌មានជាក់លាក់ មួយចំនួន ជាអាទិ៍ អត្តសញ្ញាណនៃវិញ្ញាបនករហត្ថលេខាឌីជីថល កាលបរិច្ឆេទនៃអាជ្ញាបណ្ណ លក្ខខណ្ឌបច្ចេកទេស នៃហត្ថលេខាឌីជីថល និងការទទួលបានសិទ្ធិធ្វើអាជីវកម្ម ព្រមទាំងបញ្ជីឧបសម្ព័ន្ធ។
GDICT shall develop and retain a list of licenses of digital signature certification by recording and verifying some information including the identity of a Certificate Authority, date of license, and technical requirements of a digital signature, authorization to do business and list of appendix.
អ.ប.គ.ព. ត្រូវផ្សាយជាសាធារណៈនូវឈ្មោះវិញ្ញាបនករហត្ថលេខាឌីជីថលទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងឈ្មោះវិញ្ញាបនករហត្ថលេខាឌីជីថលបរទេសដែលត្រូវបានទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជា។
GDICT shall publicly disclose the name of all Certificate Authorities in the Kingdom of Cambodia and the name of foreign Certificate Authorities accredited by the Kingdom of Cambodia.
ដើម្បីចាត់ទុកជាហត្ថលេខាឌីជីថលត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
- ក.
បញ្ជាក់អត្តសញ្ញាណរបស់ហត្ថលេខីឌីជីថលដោយត្រឹមត្រូវនិងជាក់លាក់
- ខ.
បញ្ជាក់អំពីស្ថានភាពដើមនៃសារអេឡិចត្រូនិក
- គ.
បញ្ជាក់អំពីពេលវេលានិងកាលបរិច្ឆេទនៃការចុះហត្ថលេខាឌីជីថល
- ឃ.
ចំណុចផ្សេងទៀតដែលកំណត់ដោយ ក.ប.ទ.។
To be regarded as a digital signature shall satisfy the following requirements:
Confirm the accurate and specific identity of a digital signer.
Confirm the original status of electronic message.
Confirm the time and date of affixing a digital signature.
Other items defined by MPTC.
សារអេឡិចត្រូនិកដែលមានភ្ជាប់ហត្ថលេខាឌីជីថលបញ្ជាក់ដោយវិញ្ញាបនករហត្ថលេខាឌីជីថល មានតម្លៃគតិយុត្ត ស្មើនឹងលិខិតលាយលក្ខណ៍អក្សរ។
Any electronic message attached with a digital signature issued by the Certificate Authority shall have the same legal effect to the written paper.
រាល់ប្រតិបត្តិការហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញទាំងអស់ ត្រូវប្រើប្រាស់ហត្ថលេខាឌីជីថលស្របតាមអនុក្រឹត្យនេះ លើកលែងមានការកំណត់ផ្សេងដោយប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា។
Every online financial transaction shall use a digital signature as set out in the Sub-Decree except for other related provisions jointly announced by the Ministry of Economy and Finance, the Ministry of Posts and Telecommunications and the National Bank of Cambodia.
ត្រូវបានហាមឃាត់ដាច់ខាតចំពោះការផ្សព្វផ្សាយគន្លឹះបង្កើតហត្ថលេខាឌីជីថលរបស់អ្នកដទៃ។
ត្រូវបានហាមឃាត់ចំពោះការរក្សាទុកឬការប្រើប្រាស់គន្លឹះបង្កើតហត្ថលេខាឌីជីថលរបស់អ្នកដទៃ ដោយគ្មាន ការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីកម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល។
Others’ digital signature creating key shall be strictly prohibited.
Any retention or use of others’ digital signature creating key shall be strictly prohibited without the written permission of the Owner of Digital Signature Certificate.
វិញ្ញាបនបត្រហត្ថលេខាឌីជីថលដែលចេញដោយវិញ្ញាបនករហត្ថលេខាឌីជីថលបរទេស ត្រូវបានទទួលស្គាល់ស្រប តាមលក្ខខណ្ឌនៃអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ក្នុងករណីដូចខាងក្រោម៖
- ក.
តាមការយល់ព្រមរបស់ ក.ប.ទ. ឬ
- ខ.
តាមកិច្ចព្រមព្រៀងអន្តរជាតិទទួលស្គាល់គ្នាទៅវិញទៅមកជាមួយព្រះរាជាណាចក្រកម្ពុជា។
Any digital signature certificate issued by a foreign Certificate Authority shall be accredited according to the requirements of this Sub-Decree and other related provisions in the following cases:
According to the approval of MPTC or
According to the international accreditation agreements with the Kingdom of Cambodia.
គ្មានបុគ្គលណាម្នាក់អាចតាំងខ្លួនជាវិញ្ញាបនករហត្ថលេខាឌីជីថលបានទេ លុះត្រាតែបុគ្គលនោះបានទទួលអាជ្ញាបណ្ណ វិញ្ញាបនកម្មហត្ថលេខាឌីជីថលពី អ.ប.គ.ព. ក្រោយពីទទួលបានការឯកភាពពីរដ្ឋមន្ត្រី ក.ប.ទ. ស្របតាមការកំណត់ ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
No one may claim themselves as Certificate Authority unless they receive the license of digital signature certification from GDICT after approved by MPTC Minister as set out in this Sub-Decree and other related provisions.
បុគ្គលដែលមានបំណងស្នើសុំអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល ត្រូវមានជំនាញបច្ចេកទេស ធនធាន ហិរញ្ញវត្ថុ ប្រាក់តម្កល់ធានាអាជីវកម្ម គ្រឿងសម្ភារៈបរិក្ខារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងគុណវុឌ្ឍិផ្សេងទៀត ស្របតាមការកំណត់ដោយប្រកាសរបស់ ក.ប.ទ.។
Any person who intends to apply for a license of digital signature certification shall have technical skills, financial resources, ITC equipment and other qualifications and pay a deposit for guaranteeing business as defined by MPTC.
អាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថលមានរយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីថ្ងៃចេញអាជ្ញាបណ្ណ។
រយៈពេលនេះអាចត្រូវបានបន្តសុពលភាពថ្មីតាមការសម្រេចរបស់ អ.ប.គ.ព. ក្រោយពីទទួលបានការឯកភាពពី រដ្ឋមន្ត្រី ក.ប.ទ.។
A license of digital signature certification shall be valid for 10 (ten) years as of the issuing date.
It may be renewed according to GDICT’s decision after approved by MPTC Minister.
បុគ្គលដែលមានបំណងស្នើសុំអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល ត្រូវដាក់ពាក្យស្នើសុំមក អ.ប.គ.ព.។ លក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំនិងការស្នើសុំបន្តអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថលត្រូវកំណត់ដោយ ប្រកាសរបស់ ក.ប.ទ.។
Any person who intends to apply for a license of digital signature certification shall apply to the GDICT.
The requirements and procedures of application and renewal of a license of digital signature certification shall be set out by the Prakas of MPTC.
ការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបញ្ឈប់វិញ្ញាបនកម្មហត្ថលេខាឌីជីថល ត្រូវ គោរពតាមការកំណត់ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
The contract-based transfer, succession or merger of company or termination of digital signature certification shall be set out in the Sub-Decree and other related provisions.
ក្នុងករណីវិញ្ញាបនករហត្ថលេខាឌីជីថល មានបំណងចង់បញ្ឈប់វិញ្ញាបនកម្មហត្ថលេខាឌីជីថល បុគ្គលនោះត្រូវ៖
- ក.
ជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ អ.ប.គ.ព. យ៉ាងតិច ០៣ (បី) ខែ មុនថ្ងៃបញ្ឈប់ ដោយបញ្ជាក់អំពី មូលហេតុនៃការបញ្ឈប់ និងចុះហត្ថលេខាដោយវិញ្ញាបនករហត្ថលេខាឌីជីថល
- ខ.
ជូនដំណឹងជាមុនដល់អ្នកប្រើប្រាស់សេវារបស់ខ្លួនយ៉ាងតិច ០៣ (បី) ខែ មុនថ្ងៃបញ្ឈប់
- គ.
ផ្ទេរវិញ្ញាបនបត្រហត្ថលេខាឌីជីថល និងកំណត់ត្រាវិញ្ញាបនបត្រហត្ថលេខាឌីជីថលទាំងអស់ដែលបានចេញ ទៅវិញ្ញាបនករហត្ថលេខាឌីជីថលផ្សេងមួយទៀត។
ក.ប.ទ. ត្រូវកំណត់អំពីនីតិវិធីនៃការជូនដំណឹងអំពីការបញ្ឈប់វិញ្ញាបនកម្មហត្ថលេខាឌីជីថល។
In case the Certificate Authority intends to terminate the digital signature certification, the person shall:
Inform the GDICT in writing at least 03 (three) months before termination by specifying the reasons for termination and being signed by the Certificate Authority.
Inform the users of their services earlier at least 03 (three) months before termination.
Transfer digital signature certificates and record all the digital signature certificate issued by other Certificate Authority.
The MPTC shall determine the forms and procedures of notification about the termination of digital signature certification.
ការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបញ្ឈប់វិញ្ញាបនកម្មហត្ថលេខាឌីជីថល ត្រូវមានការយល់ព្រមជាមុនពី អ.ប.គ.ព. ស្របតាមការកំណត់របស់ ក.ប.ទ. ។
លក្ខខណ្ឌនិងនីតិវិធីនៃការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបញ្ឈប់ វិញ្ញាបនកម្មហត្ថលេខាឌីជីថលត្រូវកំណត់ដោយប្រកាសរបស់ ក.ប.ទ.។
The contract-based transfer, succession or merger of company or termination of digital signature certification shall be approved first by the GDICT according to MPTC’s requirements.
The requirements and procedures of contract-based transfer, succession or merger of company or termination of digital signature certification shall be set out by the Prakas of MPTC.
អាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថលត្រូវបានដកហូតក្នុងករណីណាមួយដូចខាងក្រោម៖
- ក.
វិញ្ញាបនករហត្ថលេខាឌីជីថលត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌ
- ខ.
វិញ្ញាបនករហត្ថលេខាឌីជីថលត្រូវបានជម្រះបញ្ជីឬរំលាយក្រុមហ៊ុន
- គ.
វិញ្ញាបនករហត្ថលេខាឌីជីថលបានក្លែងបន្លំវិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ឃ.
សកម្មភាពរបស់វិញ្ញាបនករហត្ថលេខាឌីជីថលគំរាមកំហែងដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ ឬការការពារជាតិ
- ង.
ការផ្តល់ព័ត៌មានឬឯកសារក្លែងដោយវិញ្ញាបនករហត្ថលេខាឌីជីថលដល់ អ.ប.គ.ព.
- ច.
ការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ឬការបញ្ឈប់វិញ្ញាបនកម្មហត្ថលេខាឌីជីថល ដោយពុំគោរពតាមលក្ខខណ្ឌនិងនីតិវិធីដូចមានចែងក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត
- ឆ.
ករណីផ្សេងទៀតដែលកំណត់ដោយ ក.ប.ទ.។
សេចក្តីសម្រេចពីការដកហូតអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថលត្រូវផ្សាយជាសាធារណៈ។ នីតិវិធីនៃការដកហូតអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថលត្រូវកំណត់ដោយប្រកាសរបស់ ក.ប.ទ.។
A license of digital signature certification shall be revoked in any of the following cases:
The Certificate Authority is subjected to criminal punishment.
The Certificate Authority is liquidated or dissolved.
The Certificate Authority has forfeited a digital signature certificate.
The Certificate Authority’s activities post a threat to public order, security or national defense.
Fake information or documents are provided by the Certificate Authority to the GDICT.
The transfer of a contract, succession, merger of a company or termination of digital signature certification are conducted without following the requirements and procedures as set out in this Sub-Decree and other related provisions.
Others as determined by the MPTC.
The decision on the revocation of a digital signature certification license shall be made publicly available. The procedures for the revocation of digital signature certification license shall be set out by the Prakas of the MPTC.
ក្នុងករណីអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថលត្រូវបានដកហូត វិញ្ញាបនករហត្ថលេខាឌីជីថលត្រូវជូនដំណឹង ដល់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល និងត្រូវផ្ទេរវិញ្ញាបនបត្រហត្ថលេខាឌីជីថលទៅវិញ្ញាបនករហត្ថលេខា ឌីជីថលផ្សេងទៀត ស្របតាមការកំណត់ដោយប្រកាសរបស់ ក.ប.ទ.។
ក.ប.ទ. ត្រូវកំណត់អំពីលក្ខខណ្ឌនិងនីតិវិធីក្នុងការផ្ទេរវិញ្ញាបនបត្រហត្ថលេខាឌីជីថល ក្នុងករណីអាជ្ញាបណ្ណ វិញ្ញាបនកម្មហត្ថលេខាឌីជីថលត្រូវបានដកហូត។
In case a license of digital signature certification is revoked, the Certificate Authority will notify the owner of digital signature certificate and transfer the digital signature certificate to other certificate authority according to the agreement or requirements as set out by the MPTC.
The MPTC shall determine the formalities and procedures of transferring a digital signature certificate in case the license of digital signature certification is revoked.
អ្នកស្នើសុំអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល ឬវិញ្ញាបនករហត្ថលេខាឌីជីថល ត្រូវបង់កម្រៃសេវាស្នើសុំ កម្រៃអាជ្ញាបណ្ណ កម្រៃសេវាស្នើសុំបន្ត កម្រៃសេវានៃការផ្ទេរតាមកិច្ចសន្យា សន្តតិកម្ម ឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ពាក់ព័ន្ធនឹងអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល និងកម្រៃផ្សេងទៀត ស្របតាមការកំណត់ដោយប្រកាសរួមរវាង ក.ប.ទ. និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
An applicant of digital signature certification license or Certificate Authority shall pay application fees, renewal fees, contract-based transfer fees, fees of succession or merger of a company, fees relating to the digital signature certification license and other fees as set out by the Joint Prakas made by the MPTC and the Ministry of Economy and Finance.
វិញ្ញាបនករហត្ថលេខាឌីជីថលត្រូវរៀបចំវិធានបច្ចេកទេសនិងនីតិវិធីវិញ្ញាបនកម្មហត្ថលេខាឌីជីថល ស្របតាមស្តង់ដានិងគោល- ការណ៍បច្ចេកទេសស្តីពីហត្ថលេខាឌីជីថល ដែលកំណត់ដោយប្រកាសរបស់ ក.ប.ទ.។
The Certificate Authority shall formulate the standards on the certification of digital signature in line with the provisions relating to the technical standards and principles on digital signatures as set out by the MPTC.
វិញ្ញាបនករហត្ថលេខាឌីជីថលត្រូវផ្តល់វិញ្ញាបនបត្រហត្ថលេខាឌីជីថលដល់បុគ្គលស្នើសុំ បន្ទាប់ពីបានបំពេញ តាមលក្ខខណ្ឌ ដែលត្រូវបានកំណត់ដោយអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
វិញ្ញាបនករហត្ថលេខាឌីជីថលអាចផ្អាក ឬបញ្ឈប់ការប្រើប្រាស់វិញ្ញាបនបត្រហត្ថលេខាឌីជីថល ស្របតាមការ កំណត់ក្នុងអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
ក.ប.ទ. ត្រូវកំណត់អំពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការផ្អាក និងការបញ្ឈប់ការប្រើប្រាស់វិញ្ញាបនបត្រ ហត្ថលេខាឌីជីថល។
The Certificate Authority shall issue the certificate of digital signature to the applicant after meeting the requirements as defined by this Sub-Decree and other related provisions.
The Certificate Authority may suspend or terminate the use of the certificate of digital signature according to this Sub-Decree and other related provisions.
The MPTC shall determine the requirements and procedures of issuing, suspending and terminating the use of the certificate of digital signature.
វិញ្ញាបនបត្រហត្ថលេខាឌីជីថលត្រូវកំណត់ទិន្នន័យដូចខាងក្រោម៖
- ក.
អត្តសញ្ញាណរបស់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ខ.
គន្លឹះផ្ទៀងផ្ទាត់ហត្ថលេខាឌីជីថលរបស់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល
- គ.
ការពិពណ៌នាអំពីវិធីវិធីដែលប្រើប្រាស់ដើម្បីចុះហត្ថលេខាឌីជីថលលើវិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ឃ.
លេខសម្គាល់វិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ង.
រយៈពេលសុពលភាពនៃវិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ច.
អត្តសញ្ញាណរបស់វិញ្ញាបនករហត្ថលេខាឌីជីថល
- ឆ.
វិសាលភាពនិងគោលបំណងនៃការប្រើប្រាស់វិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ជ.
និទ្ទេសផ្សេងទៀតដែលកំណត់ដោយ ក.ប.ទ.។
The characteristics of the certificate of digital signature shall be defined as below:
The identity of the owner of digital signature certificate
The digital signature verifying key/public key of the certificate owner
The description of the methods used to affix a digital signature on the certificate of digital signature.
The ID number of digital signature certificate
The validity period of digital signature certificate
The identity of Certificate Authority
The scope and purposes of using the digital signature certificate
Other characteristics as set out by the MPTC.
វិញ្ញាបនករអនុលោមភាពឌីជីថលមានកាតព្វកិច្ចដូចខាងក្រោម៖
- ក.
ការពារនិងរក្សាសន្តិសុខសុវត្ថិភាពពាក់ព័ន្ធនឹងការចេញវិញ្ញាបនបត្រហត្ថលេខាឌីជីថល និងការប្រើប្រាស់ ហត្ថលេខាឌីជីថលស្របតាមការកំណត់របស់ ក.ប.ដ. និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត
- ខ.
មិនត្រូវលាក់ទុកគន្លឹះបង្កើតហត្ថលេខាឌីជីថលរបស់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល លើក លែងតែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ
- គ.
មិនត្រូវប្រើប្រាស់ឬផ្សព្វផ្សាយគន្លឹះបង្កើតហត្ថលេខាឌីជីថលរបស់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខា ឌីជីថល
- ឃ.
រក្សាការសម្ងាត់ព័ត៌មានឯកជនរបស់កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ង.
រក្សាទុកគន្លឹះបង្កើតហត្ថលេខាឌីជីថលដោយសម្ងាត់និងមានសុវត្ថិភាព
- ច.
រក្សាទុកនិងគ្រប់គ្រងកំណត់ត្រានៃការចេញវិញ្ញាបនបត្រហត្ថលេខាឌីជីថលប្រកបដោយសុវត្ថិភាពក្នុងរយៈ ពេល ១០ ឆ្នាំ បន្ទាប់ពីផុតសុពលភាពនៃវិញ្ញាបនបត្រហត្ថលេខាឌីជីថល
- ឆ.
រាយការណ៍ភ្លាមៗទៅ អ.ប.គ.ព. ក្នុងករណីមានការរំខានឬអាក់ខាននៃប្រព័ន្ធដំណើរការទិន្នន័យ ឬឧបករណ៍ វិធីសាស្ត្រ និងប្រព័ន្ធវិញ្ញាបនកម្ម ក្នុងរយៈពេល ២៤ (ម្ភៃបួន) ម៉ោង
- ជ.
ផ្តល់ជូនកម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល នូវឧបករណ៍ ឬមធ្យោបាយដែលអនុញ្ញាតឱ្យជូន ដំណឹងអំពីការលេច ការបាត់បង់ ឬការលួចត្រង់ទិន្នន័យគន្លឹះបង្កើតហត្ថលេខាឌីជីថល
- ឈ.
ផ្តល់របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានមិនមែនហិរញ្ញវត្ថុជាប្រចាំ ឬតាមការស្នើសុំរបស់ អ.ប.គ.ព.
- ញ.
កាតព្វកិច្ចទាំងឡាយដែលត្រូវបានកំណត់ដោយអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
The Certificate Authority shall have the following obligations:
Protect and safeguard the security and safety relating to the issuance of the certificate of digital signature and use of digital signature as set out by the MPTC and other related provisions.
Don’t store or own the digital signature verifying key/public key of the digital signature certificate owner except for the written agreement.
Don’t use or disclose the digital signature verifying key/public key of the digital signature certificate owner.
Keep confidential the secret information of the digital signature certificate owner.
Keep their digital signature verifying key/public key confidential and safe.
Safely store and manage the records of issuing digital signature certificates within a period of ten years after the expiration of the digital signature certificate.
Report immediately to the GDICT in case of interruption of a data processing system or tool, methods and certification system within a period of 24 (twenty-four) hours.
Provide their digital signature certificate owner with the tools or means which allow a notification about the theft, loss or disclosure of digital signature creating key/private key.
Provide a financial statement and non-financial information on a regular basis or upon the request of the GDICT.
Other obligations as set out by this Sub-Decree and other related provisions.
កម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថលមានកាតព្វកិច្ចដូចខាងក្រោម៖
- ក.
រក្សាទុកគន្លឹះបង្កើតហត្ថលេខាឌីជីថលដោយសម្ងាត់និងមានសុវត្ថិភាព
- ខ.
ជូនដំណឹងទៅវិញ្ញាបនករអនុលោមភាពឌីជីថលជាបន្ទាន់និងទៅអ្នកទទួលទិន្នន័យដែលត្រូវបានធ្វើនៅពេល ដែលគន្លឹះបង្កើតហត្ថលេខាឌីជីថល ត្រូវបានលេច បាត់បង់ ឬភាគីលួច
- គ.
កាតព្វកិច្ចទាំងឡាយដែលត្រូវបានកំណត់ដោយអនុក្រឹត្យនេះ និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត។
The owner of digital signature certificate shall have the following obligations:
Keep their digital signature creating key/private key confidential and safe.
Notify the Certificate Authority immediately and the receiver of the data sent when the digital signature creating key/private is stolen, lost or disclosed.
Other obligations as set out by this Sub-Decree and other related provisions.
ក្រៅពីករណីបទល្មើសព្រហ្មទណ្ឌ គ្រប់វិវាទដែលពាក់ព័ន្ធនឹងវិញ្ញាបនករអនុលោមភាពឌីជីថល ជាអាទិ៍ វិវាទរវាង វិញ្ញាបនករអនុលោមភាពឌីជីថលនិងវិញ្ញាបនករអនុលោមភាពឌីជីថល និងរវាងវិញ្ញាបនករអនុលោមភាពឌីជីថលនិងកម្មសិទ្ធិករ វិញ្ញាបនបត្រហត្ថលេខាឌីជីថល ភាគីវិវាទអាចដាក់ពាក្យបណ្តឹងទៅ ក.ប.ទ. ដើម្បីធ្វើការដោះស្រាយ។
លក្ខខណ្ឌនិងនីតិវិធីនៃការដោះស្រាយវិវាទត្រូវកំណត់ដោយប្រកាសរបស់ ក.ប.ទ.។ កម្រៃសេវាសម្រាប់ការដោះស្រាយ វិវាទត្រូវកំណត់ដោយប្រកាសរួមរវាង ក.ប.ទ. និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Besides criminal offenses, all disputes arising out of the digital signature certificate, between the Certificate Authority and Certificate Authority, between the Certificate Authority and the owner shall be referred to the MPTC for resolution.
The requirements, formalities and procedures of settlement shall be set out by the MPTC. The fees for settling disputes shall be determined by the Joint Prakas of the MPTC and the Ministry of Economy and Finance.
ក្រោយពេលផ្តល់អាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល ប្រសិនបើពិនិត្យឃើញថាវិញ្ញាបនករអនុលោមភាពឌីជីថល មិនអនុវត្តតាមលក្ខខណ្ឌណាមួយនៃអាជ្ញាបណ្ណ ឬលក្ខខណ្ឌណាមួយដែលកំណត់ដោយអនុក្រឹត្យនេះ ឬបទប្បញ្ញត្តិ ពាក់ព័ន្ធផ្សេងទៀត ក.ប.ទ. អាចចាត់វិធានការជាអាទិ៍ ដូចខាងក្រោម៖
- ក.
ដកនាំកែតម្រង់វិញ្ញាបនករអនុលោមភាពឌីជីថលឱ្យអនុវត្តតាមលក្ខខណ្ឌនិងលក្ខខណ្ឌបន្ថែម
- ខ.
ដាក់កំហិតលើអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខាឌីជីថល
- គ.
ព្យួរអាជ្ញាបណ្ណរហូតដល់វិញ្ញាបនករអនុលោមភាពឌីជីថលគោរពពេញលេញតាមលក្ខខណ្ឌ ឬលក្ខខណ្ឌបន្ថែម។
ក្នុងករណីវិញ្ញាបនករអនុលោមភាពឌីជីថលមិនអនុវត្តតាមវិធានការ ដែលបានដាក់ចេញដូចមានចែងក្នុងកថាខណ្ឌ ទី១ ខាងលើ ឬបានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ឬបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត ក.ប.ទ. អាចចាត់ វិធានការជាអាទិ៍ ដូចខាងក្រោម៖
- ក.
ព្យួរឈ្មោះអាសន្ន ឬបញ្ឈប់ការងាររបស់អគ្គនាយក នាយកប្រតិបត្តិ សមាជិកគណៈគ្រប់គ្រង ឬបុគ្គលិក ជាន់ខ្ពស់របស់វិញ្ញាបនករអនុលោមភាពឌីជីថល
- ខ.
ជ្រើសរើសនិងផ្តល់អំណាចដល់បុគ្គលដែលមានសមត្ថកិច្ចសមស្រប ដើម្បីពិនិត្យមើលសកម្មភាព អាជីវកម្ម ឬសកម្មភាពពាក់ព័ន្ធផ្សេងទៀតរបស់វិញ្ញាបនករអនុលោមភាពឌីជីថល។ បុគ្គលនោះត្រូវធ្វើរបាយការណ៍ជូន ក.ប.ទ. តាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាជាមួយ ក.ប.ទ.
- គ.
ដាក់កំហិត ឬបញ្ឈប់សកម្មភាពជាក់លាក់ ឬទូទៅរបស់វិញ្ញាបនករអនុលោមភាពឌីជីថល ទោះបីជាសកម្មភាព ទាំងនោះបានធ្វើឡើងស្រប ឬមិនស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណក៏ដោយ។
ក.ប.ទ. អាចចាត់វិធានការដូចមានចែងក្នុងកថាខណ្ឌទី១ ឬកថាខណ្ឌទី២ លុះត្រាតែបានជូនដំណឹងជា លាយលក្ខណ៍អក្សរជាមុនដល់វិញ្ញាបនករអនុលោមភាពឌីជីថល អំពីមូលហេតុនៃការចាត់វិធានការនេះនិងផ្តល់ឱកាសឱ្យ វិញ្ញាបនករអនុលោមភាពឌីជីថលពន្យល់។
After issuing the license of digital signature certification, if the Certificate Authority is found violating any terms and conditions of the license or any requirements as set out by this Sub-Decree or other related provisions, the MPTC may take the following actions:
Guide and instruct the Certificate Authority to meet the terms and conditions and additional requirements.
Restrict the certificate of digital signature certification licenses.
Suspend a license until the Certificate Authority satisfies the terms and conditions and additional requirements.
In case the Certificate Authority fails to implement the measures set out in the first paragraph above or violates the provisions of this Sub-Decree or other related provisions, the MPTC may take following actions:
Suspend or terminate the work of CEO, director, management members or senior staff of the Certificate Authority.
Select and empower the properly qualified staff to examine the activities of business or other related activities of the Certificate Authority. The person will report to the MPTC about the requirements as set out in the contract with the MPTC or
Restrict or terminate specific or general activities of the Certificate Authority although those activities are carried out in accordance with or without confirming to the requirements of the license.
The PMTC may take the actions as provided in the first or second paragraph if a written prior notice is given to the Certificate Authority about the reasons for taking this action and an opportunity is given to the Certificate Authority to provide explanations.
ត្រូវពិន័យអន្តរការណ៍ ចំពោះការធ្វើប្រតិបត្តិការដូចមានចែងក្នុងមាត្រា១៤ នៃអនុក្រឹត្យនេះ ដោយគ្មានអាជ្ញាបណ្ណ ពី ក.ប.ដ. ដូចខាងក្រោម៖
រូបវន្តបុគ្គល៖ ចំនួនទឹកប្រាក់ពី ៥ ០០0 000 (ប្រាំលាន) រៀល ទៅ ១៥ ០០0 000 (ដប់ប្រាំលាន) រៀល។
នីតិបុគ្គល៖ ចំនួនទឹកប្រាក់ពី ៥០ ០០0 000 (ហាសិបលាន) រៀល ទៅ ១៥០ ០០0 000 (មួយ រយហាសិបលាន) រៀល។
The following persons shall be subject to transitional penalties applying to the transactions as stated in Article 14 of this Sub-Decree without the PMTC’s license:
Natural person: fines of 5,000,000 (five million) riel to 15,000,000 (fifteen million riel).
Legal entity: fines of 50,000,000 (fifty million) riel to 150,000,000 (one hundred and fifty million riel).
រាល់ការរក្សាទុកឬការប្រើប្រាស់នូវគន្លឹះបង្កើតហត្ថលេខាឌីជីថលរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាតជា លាយលក្ខណ៍អក្សរពីកម្មសិទ្ធិករវិញ្ញាបនបត្រហត្ថលេខាឌីជីថល ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ដូចខាងក្រោម៖
រូបវន្តបុគ្គល៖ ចំនួនទឹកប្រាក់ពី ៣ ០០0 000 (បីលាន) រៀល ទៅ ៩ ០០0 000 (ប្រាំបួនលាន) រៀល។
នីតិបុគ្គល៖ ចំនួនទឹកប្រាក់ពី ២៥ ០០0 000 (ម្ភៃប្រាំលាន) រៀល ទៅ ៧៥ ០០0 000 (ចិតសិប ប្រាំលាន) រៀល។
The following persons who retain or use or others’ digital signature creating key/private key without written approval of the owner of digital signature certificate shall be subject to the transitional penalties:
Natural person: fines of 3,000,000 (three million) riel to 9,000,000 (nine million riel).
Legal entity: fines of 25,000,000 (twenty five million) riel to 75,000,000 (seventy five million riel).
ការផ្សព្វផ្សាយនូវគន្លឹះបង្កើតហត្ថលេខាឌីជីថល ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ដូចខាងក្រោម៖
រូបវន្តបុគ្គល៖ ចំនួនទឹកប្រាក់ពី ៣ ០០0 000 (បីលាន) រៀល ទៅ ៩ ០០0 000 (ប្រាំបួនលាន) រៀល។
នីតិបុគ្គល៖ ចំនួនទឹកប្រាក់ពី ២៥ ០០0 000 (ម្ភៃប្រាំលាន) រៀល ទៅ ៧៥ ០០0 000 (ចិតសិប ប្រាំលាន) រៀល។
The following persons who disclose others’ digital signature creating key/private key without written approval of the owner of digital signature certificate shall be subject to the transitional penalties:
Natural person: fines of 3,000,000 (three million) riel to 9,000,000 (nine million riel).
Legal entity: fines of 25,000,000 (twenty five million) riel to 75,000,000 (seventy five million riel).
វិញ្ញាបនករអនុលោមភាពឌីជីថលដែលបានធ្វើការផ្ទេរកាតព្វកិច្ចសន្យា សក្តិកិច្ច ឬការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ដោយពុំ មានការយល់ព្រមជាមុនពី អ.ប.គ.ព. ស្របតាមការកំណត់របស់ ក.ប.ដ. ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ២០ ០០0 000 (ម្ភៃលាន) រៀល ទៅ ៦០ ០០0 000 (ហុកសិបលាន) រៀល។
The Certificate Authority who have carried out contract-based transfer, succession or merger of a company without the prior approval of the PMTC shall be subject to the transitional penalties of fines of 20,000,000 (twenty million) riel to 75,000,000 (seventy five million riel).
រាល់វិញ្ញាបនករអនុលោមភាពឌីជីថលដែលមិនអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងកថាខណ្ឌ ឃំណុច (ឈ) នៃអនុក្រឹត្យនេះ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ១០ ០០0 000 (ដប់លាន) រៀល ទៅ ៣០ ០០0 000 (សាមសិបលាន) រៀល។
The Certificate Authority who fails to implement the obligations as stated in Article 28, Point F of this Sub-Decree shall be subject to the transitional penalties of fines of 10,000,000 (ten million) riel to 60,000,000 (sixty million riel).
រាល់ការរាំង មិនសហការ ឬការបង្កជាឧបសគ្គដល់ការចុះត្រួតពិនិត្យការអនុវត្តអាជ្ញាបណ្ណវិញ្ញាបនកម្មហត្ថលេខា ឌីជីថល របស់មន្ត្រីដែលបានចាត់តាំងដោយ ក.ប.ដ. ឬស្ថាប័នមានសមត្ថកិច្ចត្រូវពិន័យអន្តរការណ៍ជាប្រាក់ ដូចខាងក្រោម៖
រូបវន្តបុគ្គល៖ ចំនួនទឹកប្រាក់ពី ៣ ០០០ ០០០ (បីលាន) រៀល ទៅ ៩ ០០០ ០០០ (ប្រាំបួនលាន) រៀល។
នីតិបុគ្គល៖ ចំនួនទឹកប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល ទៅ ៣០ ០០០ ០០០ (សាមសិបលាន) រៀល។
The following persons who obstruct, fail to cooperate or impede the field inspection of digital signature certification licenses carried out by the official designated by the PMTC or the competent institutions shall be subject to the transitional penalties:
Natural person: fines of 3,000,000 (three million) riel to 9,000,000 (nine million riel),
Legal entity: fines of 10,000,000 (ten million) riel to 9,000,000 (nine million riel).
រាល់វិញ្ញាបនករអនុលោមភាពឌីជីថលដែលមិនចេញវិញ្ញាបនបត្រហត្ថលេខាឌីជីថល ឬយឺតយ៉ាវក្នុងការចេញ វិញ្ញាបនបត្រហត្ថលេខាឌីជីថល ត្រូវពិន័យអន្តរការណ៍ជាប្រាក់ពី ៣ ០០០ ០០០ (បីលាន) រៀល ទៅ ៩ ០០០ ០០០ (ប្រាំបួនលាន) រៀល។
All the certificate authorities who fail to issue digital signature certificates or delay issuing digital signature certificates shall be subject to the transitional penalties of fines of 3,000,000 (three million) riel to 9,000,000 (nine million riel).
ការដាក់ពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ ក.ប.ទ.។
Transitional penalties shall be imposed by the PMTC.
បុគ្គលដែលបានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា៣១ មាត្រា៣២ មាត្រា៣៣ មាត្រា៣៤ មាត្រា ៣៥ មាត្រា៣៦ និងមាត្រា៣៧ នៃអនុក្រឹត្យនេះ ត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្តីសម្រេចពិន័យ។ ក្នុងករណីជនល្មើសមិនបានបង់ប្រាក់ពិន័យអន្តរការណ៍តាមការកំណត់ដូចកថាខណ្ឌទី១ ខាងលើ ក.ប.ទ. ត្រូវរៀបចំសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង។ ទម្រង់បែបបទនៃការពិនិត្យនិងការគ្រប់គ្រងប្រាក់ ដែលបានមកពីការពិនិត្យត្រូវកំណត់ដោយប្រកាសរួមរវាង ក.ប.ទ. និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
Anyone who has violated the provisions as stipulated in Articles 31, 32, 33, 34, 35, 36, & 37 of this Sub-Decree shall be subject to the transitional fines within a period of 30 (thirty) days as of the date of receipt of the decision to impose fines.
In case any offender fails to pay the transitional fines as set out in the first paragraph above, the PMTC shall file the case to the prosecution at the Court of First Instance.
The forms of imposing fines and the management of the money from imposing fines shall be set out by the joint Prakas of the PMTC Minister and the Minister of Economy and Finance.
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
Any provisions contrary to this Sub-Decree shall be abrogated.
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
The Minister in charge of the Council of Ministers, Minister of Posts and Telecommunications, Minister of Economy and Finance, ministers of all ministries and directors of all institutions concerned shall take charge of executing this Sub-Decree according to their respective duties from the signing date onwards.